KICPAA

វ.គ.ស.ក. ត្រូវមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល និងបច្ចេកទេសអចិន្រ្តៃយ៍។ លេខាធិការដ្ឋានត្រូវដឹកនាំដោយនាយកប្រតិបត្តិ ១ (មួយ) រូប ដែលត្រូវជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.។ នាយកប្រតិបត្តិទទួលខុសត្រូវលើការគ្រប់គ្រងនិង សម្របសម្រួលកិច្ចការប្រតិបត្តិប្រចាំថ្ងៃរបស់ វ.គ.ស.ក.។

លេខាធិការដ្ឋាននៃ វ.គ.ស.ក. មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំគ្រប់គ្រង និងសម្របសម្រួលការងាររដ្ឋបាល បុគ្គលិក និងហរិញ្ញវត្ថុរបស់ វ.គ.ស.ក.
  • រៀបចំកិច្ចប្រជុំរបស់ វ.គ.ស.ក.
  • រៀបចំនិងអនុវត្ត ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព គម្រោងថវិកាប្រចាំឆ្នាំ និងផែនការនានា របស់ វ.គ.ស.ក.
  • រៀបចំសេចក្តីព្រាងគោលនយោបាយ និងវិធាននានាសម្រាប់ការគ្រប់គ្រង វ.គ.ស.ក.
  • លើកសំណើសុំបើកការិយាល័យនៅតាម បណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យនិងសម្រេច
  • សហការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិដើម្បីជំរុញ ការអនុវត្តកម្មវិធីសិក្សាគណនេយ្យស្រប តាមបទដ្ឋានអន្តរជាតិ
  • ធ្វើជាតំណាង វ.គ.ស.ក. ក្នុងទំនាក់ទំនងជាមួយតតិយជន ដូចជា ស្ថាប័ននិយ័តករជាតិ  ស្ថាប័នវិជ្ជាជីវៈគណនេយ្យក្នុងតំបន់ និងអន្តរជាតិដើម្បីលើកកម្ពស់ និងការពារវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា
  • រាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីលទ្ធផលនៃការអនុវត្តផែនការ និងថវិកាប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រុមប្រឹក្សាភិបាលរបស់ វ.គ.ស.ក.
  • អនុវត្តភារកិច្ចផ្សេងទៀតដែលប្រធានក្រុមប្រឹក្សាភិបាល នៃ វ.គ.ស.ក.ប្រគល់ជូន។
សាវុធ ដាលី

នាយកប្រតិបត្តិ
អុីមែល: daly@kicpaa.org

ជា ធួន

នាយកផ្នែកអប់រំ
អុីមែល: thourn@kicpaa.org

គឹម​ ព្រែក

អ្នកគ្រប់គ្រងផ្នែកពត៌មានវិទ្យា
អុីមែល: prek@kicpaa.org

វគ្គបណ្ដុះបណ្ដាលថ្មីៗ

ការផ្ទេរថ្លៃ
  • វិច្ឆិកា 19, 2024 9:00 ព្រឹក-11:00 ព្រឹក
  • CPD 2 hrs
  • Zoom
សិក្ខាសាលា
បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ
  • វិច្ឆិកា 8, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
នីតិវិធីនៃការបើក និងបិទក្រុមហ៊ុន
  • តុលា 30, 2024 9:00 ព្រឹក-10:30 ព្រឹក
  • No CPD
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
Step Guide to a Successful Accounting Systems Implementation
  • តុលា 7, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
“តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”
  • តុលា 17, 2024 - តុលា 18, 2024 -
  • CPD 0 hrs
  • មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
វេទិកាជាតិគណនេយ្យ ២០២៤
CIFRS 15
  • តុលា 24, 2024 9:00 ព្រឹក-5:00 ល្ងាច
  • CPD 8 hrs
  • Phnom Penh Hotel
សិក្ខាសាលា
Audit Practice Manual (APM)
  • កញ្ញា 26, 2024 - កញ្ញា 27, 2024 8:30 ព្រឹក-5:00 ល្ងាច
  • CPD 16 hrs
  • Phnom Penh Hotel
សិក្ខាសាលា