អញ្ជើញចូលជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ
នារសៀលថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អុឹង គឹមសុភ័ក្ត្រា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការបច្ចេកទេសនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលជួបសម្តែងនូវគារវកិច្ច និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅបន្ទប់ប្រជុំនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
កិច្ចពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង៣និង០០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។