សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម” និង “បទប្បញ្ញត្តិពាក់ព័ន្ធ”
នាព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម” និង “បទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ផុន ណារិន នាយកនៃវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា រួមទាំងសាស្ត្រាចារ្យ និងនិស្សិតសរុបចំនួនប្រមាណ ២០០រូប នៅសាលសន្និសីទនៃវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្រ្ជាបការយល់ដឹងអំពី៖
១ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ
២ ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ
៣ វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។