វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “QuickBooks Online Global Edition Best Practice & Technical Sharing”

ឧសភា 11, 2024

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ​ ​២​និង​៣​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​ ​៩​និង​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​ប្រធាន​បទ​ “​Quick​Book​s On​line​ ​G​l​ob​a​l​ ​Edition​ ​Best​ ​Practice​ & ​Technical​ ​Sharing​” ​សម្រាប់​សា​ស្រ្តាចារ្យ​ប្រមាណ​២​០​រូប​ ​ដែល​ជា​គ្រូ​បង្គោល​មកពី​១​៣​ស្ថាប័ន​អប់រំ​ផ្សេងៗ​គ្នា​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ​ ​សូរ​ ​តារា​។​ ​ជា​លទ្ធផល​ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួម​ពង្រឹង​សមត្ថភាព​លោកគ្រូ​អ្នក​គ្រូ​បន្ថែម​ឱ្យ​៖​

​១​- ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​Quick​Book​s on​line​

​២​- ​បង្រៀន​មុខវិជ្ជា​ ​Quick​Book​s ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​តាមរយៈ​ការ​ផ្សារភ្ជាប់​ចំណេះ​ដឹង​ ​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្ដែង​

​៣​- ​ជួយ​ជំរុញ​ឱ្យ​ក​ម្រិ​ត​ប្រឡងជាប់​របស់​សិស្ស​និស្សិត​ទទួល​បាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ប្រឡង​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។