វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ ” QuickBooks Online”
នារសៀលថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ ” QuickBooks Online” សម្រាប់សាស្រ្តាចារ្យប្រមាណ 180រូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមបង្រៀន ដោយលោក សម្បត្តិ ជ័យ ជានាយកក្រុមហ៊ុន CAS-BIZ Technology ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ License QuickBooks នៅកម្ពុជា។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖
១-យល់ដឹងកាន់តែច្បាស់អំពី QuickBooks online
២-បង្រៀនមុខវិជ្ជា QuickBooks ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង
៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សនិស្សិតបានខ្ពស់។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៤និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។