វគ្គតម្រង់ទិសស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”
មករា 20, 2025
នាល្ងាចថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការត្រៀមខ្លួនប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូននិស្សិតប្រមាណ៣៥រូប នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងណែនាំឱ្យនិស្សិតយល់ដឹងពីវិធីសាស្ត្រសិក្សា និងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យនិងផ្លែផ្កាខ្ពស់។