ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​សិក្សា​ទាំង​៧​មុខវិជ្ជា​

សីហា 22, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៦​ ​កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​អម​ដោយ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​ស៊ុន​ ​គីម​ហ៊ី​ន​ ​ប្រធានគណៈកម្មការ​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ម​ន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​វិជ្ជា​ជី​វ​:​គណនេយ្យ​និង​សវនកម្ម​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​សិក្សា​ទាំង​៧​មុខវិជ្ជា​ ​របស់​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​ន​.​គ​.​ស​។​ ​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង​៖​

– ​បញ្ជ្រាប​ការយល់​ដឹង​ ​និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ទាក់ទង​នឹង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​

– ​បង្ហាញ​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​និង​ការ​កែ​សម្រួល​សៀវភៅ​សិក្សា​ទាំង​៧​មុខវិជ្ជា​របស់​កម្មវិធី​គណនេយ្យករ​ជំនាញ​កម្ពុជា​ ឱ្យ​ស្របតាម​ស្តង់​ដា​បច្ចុប្បន្ន​

– ​សិក្សា​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​សរសេរ​សៀវភៅ​ទាំង​៧​មុខវិជ្ជា​

– ​ចែករំលែក​ពី​បទពិសោធន៍​ ​និង​វិធីសាស្ត្រ​ក្នុង​ក្នុង​ការ​សរសេរ​សៀវភៅ​ទាំង​៧​មុខវិជ្ជា​នេះ​

​កិច្ចពិភាក្សា​នេះ​ ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​៩​ ​និង​៥​០​នាទី​ព្រឹក​។​