កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញនូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា

តុលា 23, 2023

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៩​ ​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​ថ្នាក់​ដឹកនាំ​ ​និង​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​សា​ស្រ្តាចារ្យ ​Jam​e​s C​h​u​a​ ​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា​ ​និង​លោកគ្រូ​ ​អ្នក​គ្រូ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​៖​

​១​. ​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​(​AT​Q)

​២​. ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ 12​និង​00​នាទី​រសៀល​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។