
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ”
មេសា 25, 2025
នៅរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ វេលាម៉ោង ២:០០ នាទីរសៀលដល់ម៉ោង ៤:៣០ នាទីរសៀល វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បញ្ហាប្រឈមនៃការកាន់បញ្ជីគណនេយ្យ” ដែលមានការគាំទ្រពី DFC Learning។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ដួង ពិសី ដៃគូសហការផ្នែកពន្ធ និងគណនេយ្យ នៃ DFC។
សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤២ នាក់។