
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “និន្នាការបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ និងធុរកិច្ច”
កុម្ភៈ 20, 2025
នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស. ២០២៥ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) សហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ រៀបចំសិក្ខាសាលាអនឡាញស្តីពី “និន្នាការបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ និងធុរកិច្ច” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសលោក ឡុង បរិញ្ញា តំណាងពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៨០ នាក់។