
កម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”
នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ.ស. ២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និងលោក ជា ធួន នាយករងប្រតិបត្តិ នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពជំនាញគណនេយ្យក្នុងពេលអនាគត”។ ក្នុងនោះផងដែល លោកជា ធួន ក៏ជាវាគ្មិនកិត្តិយស ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ “ការលើកកម្ពស់ឧត្តមភាពគុណវុឌ្ឍិ តាមរយៈកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ”។ កម្មវិធីនេះទទួលជោគជ័យដោយមានការចូលរួមពីនិស្សិតប្រមាណ៤០រូបមកពីមជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
1. អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគណនេយ្យ
2. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ
3. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
4. ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិស័យគណនេយ្យនៅកម្ពុជា
កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។