សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា គ.ស.២០២៤
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/bIVFJ
ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា គ.ស.២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដើម្បីឱ្យអ្នកជាប់ពន្ធអនុវត្តបានត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។
សិក្ខាសាលានេះ រៀបចំជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ សិស្សនិស្សិត សាធារណជន អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងភាគីពាក់ព័ន្ធ។
បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន 2.5 CPD។
នរណខ្លះគួរចូលរួមវគ្គនេះ?
- សមាជិកនៃ វ.គ.ស.ក.
- គណនេយ្យករ
- សវនករ
- សិស្សនិស្សិត
- សាសាធារណជន
- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និង
- ភាគីពាក់ព័ន្ធ
លោក ឆាយ ជាហេង
អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Assistant
- 077 241 707 / 088 464 208 7
- info@kicpaa.org