សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញជាមួយ វ.គ.ស.ក. ដោយឥតគិតថ្លៃ
វ.គ.ស.ក. សូមអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ចូលរួមសិក្ខាសាលាអនឡាញនេះដើម្បីទទួលបាននូវចំណេះដឹងបន្ថែមស្តីពីនីតិវិធីនៃការបើក និងបិទក្រុមហ៊ុន។ សិក្ខាសាលាអនឡាញនេះសហការរៀបចំដោយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីនីតិវិធីនៃការបើក និងបិទក្រុមហ៊ុនដល់ធុរជន និងវិនិយោគិន។
សិក្ខាសាលាអនឡាញនេះ រៀបចំជាពិសេសសម្រាប់ សមាជិករបស់ វ.គ.ស.ក. សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ ម្ចាស់អាជីវកម្ម សាធារណជន និងបុគ្គលពាក់ព័ន្ធ។
សម្គាល់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/JsCoE
នរណខ្លះគួរចូលរួមវគ្គនេះ?
– សមាជិករបស់ វ.គ.ស.ក.
– សិស្សនិស្សិត
– បុគ្គលិកក្រុមហ៊ុន
– សាស្រ្តាចារ្យ
– ម្ចាស់អាជីវកម្ម
– សាធារណជន
– បុគ្គលពាក់ព័ន្ធ
ឯកឧត្តម បួន សារៈមុនី
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Assistant
- 077 241 707 / 088 464 208 7
- info@kicpaa.org