វ.គ.ស.ក. សូមអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ចូលរួមសិក្ខាសាលាអនឡាញនេះដើម្បីទទួលបាននូវចំណេះដឹងបន្ថែមស្តីពីសមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.។ សិក្ខាសាលាអនឡាញនេះសហការរៀបចំដោយ វ.គ.ស.ក. និង ន.គ.ស. ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដោយ កញ្ញា កឹង កែវពិសី មន្ត្រីជាន់ខ្ពស់ផ្នែកចុះឈ្មោះ និងសមាជិកភាពនៃ វ.គ.ស.ក. និង លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ នៃ ន.គ.ស.។ វាគ្មិនកិតិ្តយសនឹងធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍ និងលក្ខខណ្ឌនៃការចូលជាសមាជិកភាពរបស់ វ.គ.ស.ក. ព្រមទាំងបច្ចុប្បន្នភាពនៃការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.។
សិក្ខាសាលាអនឡាញនេះ រៀបចំជាពិសេសសម្រាប់ សិស្សនិស្សិត អ្នកជំនាញផ្នែកគណនេយ្យ-ហិរញ្ញវត្ថុនិងសវនកម្ម បុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ ម្ចាស់អាជីវកម្ម និងបុគ្គលពាក់ព័ន្ធ។
សម្គាល់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://bit.ly/webinar190924

កញ្ញា កឹង កែវពិសី
មន្រ្តីជាន់ខ្ពស់ផ្នែកចុះឈ្មោះ និងសមាជិកភាព នៃ វ.គ.ស.ក.

លោក ស៊ុន ស៊ឹម
ប្រធានការិយាល័យអាជ្ញាបណ្ណ នៃនិយ័តករគណនេយ្យ និងសវនកម្ម
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- រ័ត្ន សុខលក្ខិណា
- ជំនួយការផ្នែកសមាជិកភាព
- (+855) 23 23 17 07
- info@kicpaa.org