KICPAA

សិក្ខាសាលាតាមអនឡាញ ស្តីពី៖

គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • មេសា 8, 2025 9:00 ព្រឹក-12:00 ល្ងាច
  • Zoom
  • Khmer English
  • CPD 3 hrs
FREE OF CHARGE

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” នៅថ្ងៃអង្គារ ទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់ 

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/f8jIt

ក្រោមកិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” នៅថ្ងៃអង្គារ ទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីនិយ័តករមូលបត្រកម្ពុជា លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងលោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីពុទ្ធិពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម និងវិធីសាស្ត្រនៃការប្រមូលហិរញ្ញប្បទានតាមរយៈគម្រោងវិនិយោគរួម ព្រមទាំងលក្ខខណ្ឌតម្រូវតាមច្បាប់សម្រាប់ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម។ ជាមួយគ្នានេះ អ្នកចូលរួមក៏នឹងយល់ដឹងស៊ីជម្រៅអំពីកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ សហគ្រិន វិនិយោគិន សាស្ត្រាចារ្យ សិស្សនិស្សិត និងភាគីពាក់ព័ន្ធ។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន 3 CPD។

លោកជំទាវ ថៃ សុខផល្លីន

ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា

លោកជំទាវ ថៃ សុខផល្លីនជាប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា។ លោកជំទាវមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការវាយតម្លៃ IPO និងការបោះផ្សាយមូលបត្របំណុល។ លោកជំទាវទទួលបន្ទុកការងារមួយចំនួនក្នុងការអភិវឌ្ឍន៍បទប្បញ្ញត្តិពាក់ព័ន្ធនឹងផលិតផលមូលបត្រ រៀបចំផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ រួមទាំងការបោះផ្សាយលក់សញ្ញាបណ្ណបៃតង។ បន្ថែមពីនេះ លោកជំទាវគឺជាសមាជិកក្រុមការងារសញ្ញាបណ្ណបៃតងដែលបង្កើតឡើងដោយ ន.ម.ក. និងក្រុមការងារលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រផងដែរ។ពាក់ព័ន្ធនឹងគម្រោងសញ្ញាបណ្ណបៃតងលោកជំទាវបានជួយដល់ ADB ក្នុងការត្រួតពិនិត្យលើគោលការណ៍ណែនាំលម្អិតស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណបៃតងសម្រាប់កម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនធានាទិញមូលបត្រនិងក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងការលើកកម្ពស់សញ្ញាបណ្ណបៃតងនៅកម្ពុជា។ លោកជំទាវក៏ជាសមាជិកក្រុមប្រឹក្សារបស់ វ.គ.ស.ក. ផងដែរ។

លោក ណា ពៅបញ្ញារិទ្ធ

ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត

លោក ណា ពៅបញ្ញារិទ្ធ ជាប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត តែងតាំងនៅខែមីនា ឆ្នាំ២០២២។ នៅឆ្នាំ២០១០ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសកលវិទ្យាល័យលីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។ លោកបានចូលបម្រើ ការងារជាមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការគតិយុត្ត នៃនិយ័តករមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០០៨។ លោកមានបទពិសោធន៍ ១៧ ឆ្នាំក្នុងកិច្ចការច្បាប់ រួមទាំងការគ្រប់គ្រងពាក្យបណ្តឹង ការដោះស្រាយវិវាទ ការប្រឹក្សាផ្នែកច្បាប់ និងការពិគ្រោះយោបល់ ការស៊ើបអង្កេត និងការអនុវត្តច្បាប់។ បន្ថែមពីលើនេះទៅទៀត លោកមានបទពិសោធន៍ជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាច្បាប់ជាង ១៥ឆ្នាំ នៅសកលវិទ្យាល័យជាច្រើន។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Assistant
  • 077 241 707 / 088 464 208 7
  • info@kicpaa.org