KICPAA

សិក្ខាសាលា ស្តីពី៖

ការផ្ទេរថ្លៃ

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលា លម្អិត
ចុះឈ្មោះនៅទីនេះ!
  • វិច្ឆិកា 19, 2024 9:00 ព្រឹក-11:00 ព្រឹក
  • Zoom
  • Khmer English
  • CPD 2 hrs
ឥតគិតថ្លៃ

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “ការផ្ទេរថ្លៃ” នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៩:០០ ដល់ ម៉ោង ១១:០០

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/wUVJ5

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “ការផ្ទេរថ្លៃ” នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា គ.ស.២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ទ្រី ច័ន្ទតារារិទ្ធ, អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណជន ទាំងអស់បានយល់អំពីបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការផ្ទេរថ្លៃ ទិដ្ឋភាពទូទៅស្តីពីការផ្ទេរថ្លៃ សារៈសំខាន់នៃការផ្ទេរថ្លៃ កត្តាកំណត់ភាពដែលអាចធៀបបាន វិធីសាស្រ្តផ្ទេរថ្លៃ និងការកាន់កាប់រក្សាទុកឯកសារ

សិក្ខាសាលានេះ រៀបចំសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រង ភ្នាក់ងារសេវាកម្មពន្ធ សិស្ស និស្សិត និងអ្នកជាប់ពន្ធ។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន CPD 2 ម៉ោង។

នរណខ្លះគួរចូលរួមវគ្គនេះ?
  • សមាជិកនៃ វ.គ.ស.ក.
  • គណនេយ្យករ
  • សវនករ
  • បុគ្គលិកផ្នែកហិរញ្ញវត្ថុ
  • ថ្នាក់គ្រប់គ្រង
  • ភ្នាក់ងារសេវាកម្មពន្ធ
  • សិស្ស និស្សិត និង
  • អ្នកជាប់ពន្ធ។
លោក ទ្រី ច័ន្ទតារារិទ្ធ

អនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មសហគ្រាស

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • កញ្ញា រ័ត្ន សុខលក្ខិណា
  • ជំនួយការផ្នែកសមាជិកភាព
  • 077 241 707 / 088 464 208 7
  • info@kicpaa.org
វគ្គបណ្ដុះបណ្ដាល