KICPAA

សិក្ខាសាលាតាមអនឡាញ ស្តីពី៖

បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • វិច្ឆិកា 8, 2024 9:00 ព្រឹក-11:30 ព្រឹក
  • Zoom
  • Khmer English
  • CPD 2.5 hrs
ឥតគិតថ្លៃ

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា គ.ស.២០២៤

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/bIVFJ

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា គ.ស.២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដើម្បីឱ្យអ្នកជាប់ពន្ធអនុវត្តបានត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

សិក្ខាសាលានេះ រៀបចំជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ សិស្សនិស្សិត សាធារណជន អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងភាគីពាក់ព័ន្ធ។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន 2.5 CPD។

 

នរណខ្លះគួរចូលរួមវគ្គនេះ?
  • សមាជិកនៃ វ.គ.ស.ក.
  • គណនេយ្យករ
  • សវនករ
  • សិស្សនិស្សិត
  • សាសាធារណជន
  • អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និង
  • ភាគីពាក់ព័ន្ធ
លោក ឆាយ ជាហេង

អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Assistant
  • 077 241 707 / 088 464 208 7
  • info@kicpaa.org
វគ្គបណ្ដុះបណ្ដាល