កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៧ និងសន្និសីទ AFA លើកទី២៣ ដែលប្រព្រឹត្តទៅនៅ Icon Siam នាប្រទេសថៃ
នាថ្ងៃសុក្រ ១២ កើត ដល់ថ្ងៃអាទិត្យ ១៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និង លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៧ និងសន្និសីទ AFA លើកទី២៣ ដែលប្រព្រឹត្តទៅនៅ Icon Siam នាប្រទេសថៃ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ានជាច្រើនរូប។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃវិស័យគណនេយ្យនិងសវនកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នវិជ្ជាជីវៈក្នុងតំបន់ផងដែរ។ បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានផ្តល់ជាធាតុចូលសំខាន់ៗ និងទិសដៅជាច្រើនសម្រាប់ AFA ក៏ដូចជា វ.គ.ស.ក. ក្នុងការកសាងនូវយុទ្ធសាស្រ្តរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្រ្តតំបន់និងពិភពលោក។ កិច្ចប្រជុំបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយយ៉ាងក្រៃលែង។ ឆ្លៀតពេលក្នុងបេសកម្មនៅប្រទេសថៃ នាថ្ងៃអាទិត្យ ១៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. បានជួបពិភាក្សាជាមួយ តំណាងនៃគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) និង ACCA ដើម្បីពិគ្រោះយោបល់លើពាក្យស្នើសុំក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធរបស់ IFAC និងពិភាក្សាលម្អិតទៅលើលក្ខខណ្ឌបន្ថែមដែលត្រូវអនុវត្តជូនដល់ IFAC នៅសណ្ឋាគារ Millennium Hilton ប្រទេសថៃ។ កិច្ចពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ។