KICPAA

សារបានរបស់ វ.គ.ស.ក.

​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ​ ​និង​ឯករាជ្យ​ក្នុង​វិជ្ជា​
​ជី​វ​:​គណនេយ្យ​និង​សវនកម្ម​ ​តែមួយ​គត់​នៅ​កម្ពុជា​ ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​០​៣​ ​ដោយ​ច្បាប់​ស្តីពី​គណនេយ្យ​សហគ្រាស​
​សវនកម្ម​គណនេយ្យ​សហគ្រាស​ ​និង​វិជ្ជា​ជី​វ​:​គណនេយ្យ​ (​២​០​០​២​) ​និង​ត្រូវ​បាន​ជំនួស​ដោយ​ច្បាប់​ស្ដីពី​គណនេយ្យ​និង​សវនកម្ម​
​ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​២​០​១​៦​។​ ​វិទ្យាស្ថាន​ត្រូវ​បាន​បង្កើត​ឡើង​ (​១​)​ដើម្បី​ការពារ​ផលប្រយោជន៍​សា​ធារ​ណ​:​និង​វិជ្ជា​ជី​វ​:
(​២​)​គ្រប់គ្រង​សមាជិក​របស់​ខ្លួន​តាម​រយ​:​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ (​៣​)​ចូលរួម​ជំរុញការ​អនុវត្ត​អនុលោម​ភាព​នៃ​ស្តង់​ដា​ ​ក្រម​សីលធម៌​វិជ្ជា​ជី​វ​: ​វិធាន​និង​បទ​ប្បញ្ញត្តិ​នានា​ ​និង​ (​៤​)​បង្កើត​និង​គ្រប់គ្រង​កម្មវិធីសិក្សា​និង​ការ​ប្រឡង​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​។

ចក្ខុវិស័យ

ជាស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មតែមួយគត់ ដែលមានការទទួលស្គាល់និងជឿទុកចិត្តនៅកម្ពុជា។

បេសកកម្ម

ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ប្រយោជន៍សាធារណៈ​តាមរយៈ​និយ័ត​កម្ម​ ​និង​ការអប់រំ​ដល់​គណនេយ្យករ​ជំនាញ​ ឱ្យ​ស្របតាម​ស្តង់​ដា​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ខ្ពស់​ ​និង​ផ្តល់​នូវ​ទំនុក​ចិត្ត​ជូន​សាធារណជន​ប្រកបដោយ​វិជ្ជាជីវៈ​។​

តម្លៃស្នូល
  • ភាពត្រឹមត្រូវ និង យុត្តិធម៌៖ វិទ្យាស្ថានប្តេជ្ញាក្នុងការយកចិត្តទុកដាក់ចំពោះសមាជិកទាំងអស់ដោយយុត្តិធម៌ មិនលំអៀង និងស្ថិតស្ថេរ
  • គណនេយ្យភាព៖   វិទ្យាស្ថានទទួលខុសត្រូវចំពោះ សកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន
  • សុចរិតភាព៖ វិទ្យាស្ថានប្រឹងប្រែងបំពេញការងារប្រកបដោយភាពស្មោះត្រង់ ក្រមសីលធម៌ និងវិជ្ជាជីវៈ
  • ការគោរព៖  វិទ្យាស្ថានធ្វើការឆ្លើយតប និងគិតគួរដោយក្តីគោរពចំពោះសមាជិកនិងសាធារណជនទាំងអស់។

វគ្គបណ្ដុះបណ្ដាលថ្មីៗ

ការផ្ទេរថ្លៃ
  • វិច្ឆិកា 19, 2024 9:00 ព្រឹក-11:00 ព្រឹក
  • CPD 2 hrs
  • Zoom
សិក្ខាសាលា
បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ
  • វិច្ឆិកា 8, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
នីតិវិធីនៃការបើក និងបិទក្រុមហ៊ុន
  • តុលា 30, 2024 9:00 ព្រឹក-10:30 ព្រឹក
  • No CPD
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
Step Guide to a Successful Accounting Systems Implementation
  • តុលា 7, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
“តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”
  • តុលា 17, 2024 - តុលា 18, 2024 -
  • CPD 0 hrs
  • មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
វេទិកាជាតិគណនេយ្យ ២០២៤
CIFRS 15
  • តុលា 24, 2024 9:00 ព្រឹក-5:00 ល្ងាច
  • CPD 8 hrs
  • Phnom Penh Hotel
សិក្ខាសាលា
Audit Practice Manual (APM)
  • កញ្ញា 26, 2024 - កញ្ញា 27, 2024 8:30 ព្រឹក-5:00 ល្ងាច
  • CPD 16 hrs
  • Phnom Penh Hotel
សិក្ខាសាលា