វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងឯករាជ្យក្នុងវិជ្ជា
ជីវ:គណនេយ្យនិងសវនកម្ម តែមួយគត់នៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយច្បាប់ស្តីពីគណនេយ្យសហគ្រាស
សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវ:គណនេយ្យ (២០០២) និងត្រូវបានជំនួសដោយច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម
ដែលបានបង្កើតក្នុងឆ្នាំ២០១៦។ វិទ្យាស្ថានត្រូវបានបង្កើតឡើង (១)ដើម្បីការពារផលប្រយោជន៍សាធារណ:និងវិជ្ជាជីវ:
(២)គ្រប់គ្រងសមាជិករបស់ខ្លួនតាមរយ:ការអភិវឌ្ឍសមត្ថភាពជំនាញ (៣)ចូលរួមជំរុញការអនុវត្តអនុលោមភាពនៃស្តង់ដា ក្រមសីលធម៌វិជ្ជាជីវ: វិធាននិងបទប្បញ្ញត្តិនានា និង (៤)បង្កើតនិងគ្រប់គ្រងកម្មវិធីសិក្សានិងការប្រឡងគណនេយ្យករជំនាញនិងសវនករ។
ជាស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មតែមួយគត់ ដែលមានការទទួលស្គាល់និងជឿទុកចិត្តនៅកម្ពុជា។
ដើម្បីរក្សាឱ្យបាននូវប្រយោជន៍សាធារណៈតាមរយៈនិយ័តកម្ម និងការអប់រំដល់គណនេយ្យករជំនាញ ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ និងផ្តល់នូវទំនុកចិត្តជូនសាធារណជនប្រកបដោយវិជ្ជាជីវៈ។