អញ្ជើញជួបសម្តែងការគួរសមនិងសំណេះសំណាលលើការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង KICPAA និង ACCA នៅការិយាល័យ ACCA ប្រទេសសិង្ហបុរី
នាថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) ដែលដឹកនាំដោយ លោក ឃុន ដារិទ្ធ ប្រធាន វ.គ.ស.ក. អមដំណើរដោយ លោក ហុង ពិសិដ្ឋ អនុប្រធាន វ.គ.ស.ក. លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. បានអញ្ជើញជួបសម្តែងការគួរសមនិងសំណេះសំណាលលើការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង KICPAA និង ACCA នៅការិយាល័យ ACCA ប្រទេសសិង្ហបុរី។