សិក្ខាសាលាអនឡាញ ស្តីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ”

វិច្ឆិកា 12, 2024

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ”

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ឆកា គ.ស. ២០២៤ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ.) រៀបចំសិក្ខាសាលាអនឡាញដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត ស្តីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៉ូលីតា អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី៖

១. បង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណជន ទាំងអស់បានយល់អំពីទិដ្ឋភាពទាំងស្រុងនៃមុខងារសវនកម្មពន្ធដារ ប្រភេទសវនកម្មពន្ធដារ

២. បែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារតាមប្រភេទសវនកម្មពន្ធដារនីមួយៗ និងបែបបទនិងនីតិវិធីនៃការតវ៉ា សិទ្ធិ អំណាច និង

៣. កាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ យន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ និងយន្តការរាយការណ៍ និងប្តឹង។

សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦០៥ នាក់។