សិក្ខាសាលាអនឡាញ ស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.”

កញ្ញា 19, 2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស.២០២៤ ចាប់ពីម៉ោង ៩:០០ ដល់ ១១:២៤ព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.គ.) និងនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) បានសហការរៀបចំសិក្ខាសាលាអនឡាញ ស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.” ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស កញ្ញា កឹង កែវពិសី មន្រ្តីជាន់ខ្ពស់ផ្នែកចុះឈ្មោះ និងសមាជិកភាព នៃ វ.គ.ស.ក. និងលោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ នៃ ន.គ.ស.។ សិក្ខាសាលាអនឡាញនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអំពីសមាជិកភាពរបស់ វ.គ.ស.ក. ជាពិសេសការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការស្នើរសុំអាជ្ញាបណ្ណពី ន.គ.ស.។ សិក្ខាសាលាអនឡាញនេះត្រូវបានធ្វើឡើងដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមសរុបចំនួន ២៧៥ នាក់។