សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”
នាព្រឹកថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ជា ធួន នាយកផ្នែកអប់រំនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី” នៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យសម្រាប់សិស្សនិស្សិតនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។ ក្នុងនោះដែរ លោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសនិងបានធ្វើបទបង្ហាញស្ដីពី អត្ថប្រយោជន៍នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនសិស្សនិស្សិតដែលបានចូលរួមផងដែរ។ កម្មវិធីនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតដែលបានចូលរួម។ ជាលទ្ធផល សិក្ខាសាលានេះផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងអំពីការសិក្សាជំនាញគណនេយ្យក្នុងយុគសម័យថ្មី
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ
៣. យល់ដឹងបន្ថែមអំពីតម្រូវការគណនេយ្យករក្នុងទីផ្សារនាពេលបច្ចុប្បន្ន
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។