សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញនៅកម្ពុជា (ISA for LCE)”
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា គ.ស.២០២៤ នៅសណ្ឋាគារហ៊ីម៉ាវារី វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញនៅកម្ពុជា (ISA for LCE)” ក្រោមអធិបតីភាព លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាវាគ្មិនកិត្តិយស លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំនិងមន្រ្តីនៃ វ.គ.ស.ក. និង ន.គ.ស. រួមទាំងតំណាងមកពីក្រុមហ៊ុនសវនកម្មដែលជាសមាជិករបស់ វ.គ.ស.ក. សរុបជាង៥០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពី ស្តង់ដា ISA for LCE និងប្រមូលធាតុចូលជូននិយ័តករគណនេយ្យនិងសវនកម្ម អំពីលទ្ធភាពនៃការទទួលយកស្តង់ដានេះមកអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យនៅកម្ពុជា។
សិក្ខាសាលានេះបានបញ្ចប់នៅវេលាម៉ោង១២និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។