សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម” និង “បទប្បញ្ញត្តិពាក់ព័ន្ធ”
កុម្ភៈ 28, 2023
នាព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពី គណនេយ្យនិងសវនកម្ម” និង “បទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតសរុបចំនួនប្រមាណ ១៣៤ រូប នៅសាលសហប្រជុំ នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ។