សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

តុលា 31, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​២​ ​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​កាតព្វកិច្ច​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សហគ្រាស​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ក្នុង​គោលបំណង​ដើម្បី​ប​ញ្រ្ជា​ប​ការយល់​ដឹង​បន្ថែម​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ជា​សារវន្ត​ចំនួន​បី​រួម​មាន​៖​

​១​.​ការ​កាន់​បញ្ជី​គណនេយ្យ​ត្រឹមត្រូវ​

​២​.​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្រ​ម​តាម​ស្តង់​ដា​គណនេយ្យ​ជាធរមាន​

​៣​.​កា​រដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​ ​ព្រមទាំង​កា​រដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​មក​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​សម្រាប់​សហគ្រាស​ដោយអនុលោមតាម​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​តំណាង​សហគ្រាស​និង​អ្នកចូលរួម​ ​សរុប​ចំនួន​ប្រមាណ​៤​៦​០​រូប​ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។