សហគ្រាសពាណិជ្ជកម្ម និងការបោះផ្សាយលក់ មូលបត្រកម្មសិទិ្ធជាសាធារណៈ
សីហា 4, 2023
នារសៀលថ្ងៃសុក្រ ៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វ.គ.ស.ក.បានរៀបចំសិក្ខាសាលាចែក រំលែកចំណេះដឹង ស្តីពី “សហគ្រាសពាណិជ្ជកម្ម និងការបោះផ្សាយលក់ មូលបត្រកម្មសិទិ្ធជាសាធារណៈ” ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស លោក ណា ពៅបញ្ញារិទ្ធ, សាស្ត្រាចារ្យផ្នែកច្បាប់។ សិក្ខាសាលានេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី៨ស្តីពី នីតិក្រុមហ៊ុន និងអាជីវកម្មកម្ពុជា នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។
សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមជាច្រើន ដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។