សមាជិកភាព វ.គ.ស.ក.
ការសាកសួរព័ត៌មាន
ទាក់ទងមកមន្រ្តីផ្នែកសមាជិកភាព ឬ ចូលទៅកាន់គេហទំព័រ (www.kicpaa.org) ដើម្បីទទួលបានព័ត៌មាន និងពាក្យស្នើសុំ
ការដាក់ពាក្យ
បំពេញនិងដាក់ពាក្យស្នើសុំដោយភ្ជាប់ជាមួយ ឯកសារតម្រូវនានា មកកាន់ ការិយាល័យ វ.គ.ស.ក.
ការបង់ថ្លៃដាក់ពាក្យ
ក្នុងរយៈពេល ១០ ថ្ងៃនៃថ្ងៃធ្វើការ មន្ត្រី វ.គ.ស.ក. នឹងផ្តល់ព័ត៌មានជូនបេក្ខជនវិញ ហើយ វ.គ.ស.ក. តម្រូវឱ្យអ្នកបង់ថ្លៃពាក្យស្នើសុំសមាជិកភាព។
ការផ្ទៀងផ្ទាត់ព័ត៌មាន
វ.គ.ស.ក. ត្រូវការរយៈពេលប្រមាណ ១ ខែ ឬច្រើនជាងនេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន។
ការប្រកាសលទ្ធផល
បន្ទាប់ពីការផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់ ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានវាយតម្លៃដោយគណៈកម្មការចុះឈ្មោះ និងសមាជិកភាព ហើយលទ្ធផលផ្លូវការនឹងត្រូវបានផ្ញើជូនអ្នកតាមរយៈអ៊ីមែល។