វេទិកាស្តីពី “គណនេយ្យនិងសវនកម្ម” សម្រាប់សហគ្រាស
មីនា 1, 2023
នាព្រឹកថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានអញ្ជើញចូលរួមវេទិកាស្តីពី “គណនេយ្យនិងសវនកម្ម” សម្រាប់សហគ្រាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ វេទិកានេះមានការចូលរួមពីម្ចាស់ ឬតំណាងសហគ្រាសសរុបចំនួនប្រមាណ ៥០០រូប នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។