វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “បច្ចុប្បន្នភាពនៃបទប្បញ្ញត្តិគណនេយ្យនៅកម្ពុជា”
នារសៀលថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា គ.ស.២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “បច្ចុប្បន្នភាពនៃបទប្បញ្ញត្តិគណនេយ្យនៅកម្ពុជា” ក្រោមអធិបតីភាព លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. អមដោយលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. និងលោក សឿន បូតេ អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាពនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាវាគ្មិនផងដែរ នៅសណ្ឋាគារភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសាស្រ្តាចារ្យចំនួន៣៧រូប មកពី១៩គ្រឹះស្ថានឧត្តមសិក្សា។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះចូលរួមក្នុងការពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមដូចជា៖
– ចំណេះដឹងទាក់ទងនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
– ការវិវត្តនៃបទប្បញ្ញត្តិគណនេយ្យនិងសវនកម្មនៅកម្ពុជា
– ការបង្រៀនមុខវិជ្ជាគណនេយ្យឱ្យកាន់តែមានប្រសិទ្ធភាព។
កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង៤ៈ៤០នាទី ប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។