វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “Value Chain Finance”

កក្កដា 16, 2024

​នា​ថ្ងៃ​ទី​ ​១​១​និង​១​២​ ​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​ ​១​៦​និង​១​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​(​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​ប្រធាន​បទ​ “​Value​ ​Chain​ ​Finance​” ​សម្រាប់​សា​ស្រ្តាចារ្យ​ប្រមាណ​ ​២​៦​រូប​ដែល​ជា​គ្រូ​បង្គោល​មកពី​១​២​ស្ថាប័ន​អប់រំ​ផ្សេងៗ​គ្នា​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ​ ​ឡុង​ ​បូ​រិន្ទ ​ជា​គ្រូ​បង្គោល​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ពាក់ព័ន្ធ​នឹង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ ​ជា​លទ្ធផល​ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួម​ពង្រឹង​សមត្ថភាព​លោកគ្រូ​អ្នក​គ្រូ​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​ ​Value​ ​Chain​ ​Finance​ ​ក្នុង​វិ​ស​័​យ​ធុរកិច្ច​នា​ពេល​បច្ចុប្បន្ន​។​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។