វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃគណនេយ្យ ”

កុម្ភៈ 14, 2024

​នា​រសៀល​ថ្ងៃពុធ​-​ព្រហស្បតិ៍​ ​៥​និង​៦​ ​កើត​ ​ខែ​មាឃ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​ ​១​៤​និង​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​(​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​ប្រធាន​បទ​ “​បច្ចុប្បន្នភាព​នៃ​គណនេយ្យ​ ” ​សម្រាប់​សា​ស្រ្តាចារ្យ​ប្រមាណ​ ​២​៧​រូប​ដែល​ជា​គ្រូ​បង្គោល​មកពី​១​៣​ស្ថាប័ន​អប់រំ​ផ្សេងៗ​គ្នា​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ​ ​ឡុង​ ​បូ​រិន្ទ ​ជា​គ្រូ​បង្គោល​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​អាជីព​គណនេយ្យ​។​ ​ជា​លទ្ធផល​ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចូលរួម​ពង្រឹង​សមត្ថភាព​លោកគ្រូ​អ្នក​គ្រូ​បន្ថែម​ឱ្យ​៖​

​១​.​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បច្ចុប្បន្នភាព​នៃ​គណនេយ្យ​

​២​.​ធ្វើ​ឱ្យ​ការ​បង្រៀន​មុខវិជ្ជា​គណនេយ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​តាមរយៈ​ការ​ផ្សារភ្ជាប់​ចំណេះ​ដឹង​នឹង​ការ​អនុវត្ត​ជាក់ស្តែង​

​៣​.​ជួយ​ជំរុញ​ឱ្យ​ក​ម្រិ​ត​ប្រឡងជាប់​របស់​សិស្ស​និស្សិត​ទទួល​បាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ប្រឡង​បច្ចេកទេស​គណនេយ្យ​(​AT​Q)

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។​