វគ្គបណ្ដុះបណ្ដាលសេចក្ដីព្រាងប្រកាសស្ដីពី “ការបង្ហាញព័ត៌មាននិរន្តរភាព”
នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កញ្ញា កឹង កែវពិសី និងកញ្ញា អ៊ី ម៉េងចិន្តាពេជ្រ មន្ត្រីសមាជិកភាព នៃ វ.គ.ស.ក. តំណាងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលសេចក្ដីព្រាងប្រកាសស្ដីពី “ការបង្ហាញព័ត៌មាននិរន្តរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកស្រី Fiona Elizabeth Stewart អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងលោក Matthew Sullivan អ្នកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារមូលធន តំណាងធនាគារពិភពលោក។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក. និងក្រសួងឬស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ជាពិសេសបុគ្គលចុះបញ្ជីលក់មូលបត្រ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធនឹង បរិស្ថាន សង្គម អភិបាលកិច្ច និងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រទេសកម្ពុជា និងវិធានការគ្រប់គ្រងហានិភ័យទាំងនេះ។វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នាវេលាម៉ោង១២និង០០នាទីរសៀលប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។