វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

កក្កដា 22, 2024

​នៅ​ល្ងាច​ថ្ងៃចន្ទ​ ​២​ ​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ ​វ៉ាន់​ដា​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​សម្រាប់​និស្សិត​ប្រមាណ​២​០​រូប​ ​នៅ​វិទ្យាស្ថាន​ ​វ៉ាន់​ដា​។​ ​ជា​លទ្ធផល​ ​វគ្គ​តម្រង់​ទិស​នេះ​បាន​ផ្តល់​ផល​ប្រ​យោ​ជន៏​ដល់​សិស្ស​និស្សិត​ដូចជា​៖​

​១​. ​យល់​ដឹង​បន្ថែម​ទៅលើ​សារសំខាន់​នៃ​គណនេយ្យ​ ​និង​អាជីព​គណនេយ្យ​

​២​. ​យល់​ដឹង​បន្ថែម​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​

​៣​. ​យល់​ដឹង​ពី​របៀប​ត្រៀម​ខ្លួន​មុន​ពេល​ប្រឡង​

​៤​. ​ការណែនាំ​អំពី​របៀប​សិក្សា​ ​និង​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។