វគ្គតម្រង់ទិសស្តីពី “ការរៀន និងការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

កក្កដា 4, 2024

នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​១​៣​ ​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​និង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​ ​បាន​រៀបចំ​វគ្គ​តម្រង់​ទិស​ស្តីពី​ “​ការ​រៀន​ ​និង​ការ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​ជូន​និស្សិត​ប្រមាណ​៣​៣​រូប​ ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ចំណេះ​ដឹង​ដល់​និស្សិត​អំពី​បច្ចុប្បន្នភាព​គណនេយ្យ​និង​តម្រូវ​ការ​នៃ​អាជីព​គណនេយ្យ​ ​ក៏ដូចជា​ណែនាំ​ឱ្យ​និស្សិត​យល់​ដឹង​ពី​វិធីសាស្ត្រ​សិក្សា​និង​ជំរុញ​ឱ្យ​ការ​ចុះឈ្មោះ​ប្រឡង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)​ផង​ដែរ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ភាព​ជោគជ័យ​និង​ផ្លែផ្កា​។