ទស្សនកិច្ច និងពិភាក្សាការងារ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក Saman Bandara, Global ambassador of Institute of Risk Management(UK) and Senior partner of EY Vietnam limited និងលោកស្រី Thu Anh Ngo, Senior manager of EY Vietnam limited បានបំពេញទស្សនកិច្ច និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីវិស័យគណនេយ្យ និងសវនកម្ម ក្នុងនាមជាដៃគូទ្វេភាគី ជាមួយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. នៅការិយាល័យ វ.គ.ស.ក.។ ការបំពេញទស្សនកិច្ច និងកិច្ចពិភាក្សានេះត្រូវបានបញ្ចប់នៅវេលាម៉ោង១០និង៤០នាទី ប្រកបដោយផ្លែផ្កា ភាពរីករាយ និងសហប្រតិបត្តិការខ្ពស់។