ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) ដែលរៀបចំឡើងដោយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
នាព្រឹកថ្ងៃ ពុធ ១៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) អមដោយ លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) ដែលរៀបចំឡើងដោយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ស្តីពី៖
១. ការធ្វើបច្ចុប្បន្នភាព វ.គ.ស.ក.ក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធរបស់ IFAC
២. កិច្ចពិភាក្សាលម្អិតទៅលើលក្ខខណ្ឌបន្ថែមដែល វ.គ.ស.ក. ត្រូវអនុវត្តជូនដល់ IFAC
៣. និងកិច្ចសហប្រតិបត្តិការ រួមគ្នាដែលអាចមាននាពេលអនាគត។
កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី និងបានបញ្ចប់នូវវេលាម៉ោង ១២និង០០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់ ។
ឆ្លៀតពេលទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ លោកស្រី Jill Santos តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) បានបំពេញទស្សនកិច្ចនៅ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោកជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។