ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡូជី
កក្កដា 10, 2023
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡូជី ស្តីពីការចូលរួមក្នុងការបណ្ដុះបណ្ដាលសិស្សនិងគ្រូបង្គោល និងការផ្ដល់អាជ្ញាបណ្ណ (QuickBooks Online) ដល់ស្ថាប័នបណ្តុះបណ្តាលដែលជាដៃគូកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ ខ្លឹមសារនៃអនុស្សរណៈនេះបញ្ជាក់ពីការចូលរួមរបស់ភាគីទាំងពីរក្នុងការ៖
- ផ្ដល់អាជ្ញាបណ្ណ QuickBooks Online ដល់ស្ថាប័នបណ្តុះបណ្តាលដែលជាដៃគូកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) សម្រាប់ការអប់រំ
- ចូលរួមរៀបចំការបណ្ដុះបណ្ដាលសិស្សនិស្សិត ទៅលើកម្មវិធី QuickBooks
- ចូលរួមរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលទៅលើមុខវិជ្ជាទី២៖ បច្ចេកទេសកុំព្យូទ័រ និងកម្មវិធីសូហ្វវែគណនេយ្យ
- ចូលរួមរៀបចំវគ្គតម្រង់ទិសសម្រាប់សិស្ស និស្សិតទៅលើកម្មវិធី QuickBooks