
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
មីនា 4, 2025
នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាស្ថាប័នបណ្តុះបណ្តាលដៃគូ និងការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន” បានប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។