
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី
កុម្ភៈ 26, 2025
នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស.២០២៥ នៅវេលាម៉ោង ២:០០ រសៀល ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី ស្តីពី “ការទទួលស្គាល់មជ្ឈមណ្ឌល សិក្សាឌីអែហ្វស៊ី ជាស្ថាប័នបណ្តុះបណ្តាលដៃគូ និងការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន” និង “ការអភិវឌ្ឍវគ្គបណ្ដុះបណ្ដាល និងការស្រាវជ្រាវរួមគ្នា” បានធ្វើឡើងនៅបន្ទប់ប្រជុំរបស់ វ.គ.ស.ក.។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។