
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ប៊ីស្សនេសស្គូល អហ្វ អឺខោនធិនស៊ី (ប៊ី.អេស.អេ)
កុម្ភៈ 6, 2025
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស. ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ប៊ីស្សនេសស្គូល អហ្វ អឺខោនធិនស៊ី (ប៊ី.អេស.អេ) ស្តីពីការអភិវឌ្ឍវគ្គបណ្ដុះបណ្ដាល និងការស្រាវជ្រាវរួមគ្នា បានប្រារព្ធឡើងនៅម៉ោង ១០:០០ ព្រឹក នៅបន្ទប់ប្រជុំរបស់ វ.គ.ស.ក.។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល និងការស្រាវជ្រាវរួមគ្នា។