ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សាទាំង៧មុខវិជ្ជា
នាព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. អមដោយលោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី ស៊ុន គីមហ៊ីន ប្រធានគណៈកម្មការអប់រំ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានជួបប្រជុំពិភាក្សាជាមួយនឹង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សាទាំង៧មុខវិជ្ជា របស់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា នៅបន្ទប់ប្រជុំនៃ ន.គ.ស។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណង៖
– បញ្ជ្រាបការយល់ដឹង និងផ្តល់ធាតុចូលបន្ថែមទាក់ទងនឹងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា
– បង្ហាញអំពីការធ្វើបច្ចុប្បន្នភាពនិងការកែសម្រួលសៀវភៅសិក្សាទាំង៧មុខវិជ្ជារបស់កម្មវិធីគណនេយ្យករជំនាញកម្ពុជា ឱ្យស្របតាមស្តង់ដាបច្ចុប្បន្ន
– សិក្សាពីបញ្ហាប្រឈមក្នុងការសរសេរសៀវភៅទាំង៧មុខវិជ្ជា
– ចែករំលែកពីបទពិសោធន៍ និងវិធីសាស្ត្រក្នុងក្នុងការសរសេរសៀវភៅទាំង៧មុខវិជ្ជានេះ
កិច្ចពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៩ និង៥០នាទីព្រឹក។