បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ

វិច្ឆិកា 8, 2024

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” 

នៅថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា គ.ស. ២០២៤ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១១:៥០ ព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ.) រៀបចំសិក្ខាសាលាអនឡាញដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត ស្តីពី “បច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដើម្បីឱ្យអ្នកជាប់ពន្ធអនុវត្តបានត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយជោគជ័យ ដោយទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ១០០០ នាក់។