ទស្សនកិច្ចសិក្សាស្តីពី “ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម”
នាព្រឹកថ្ងៃពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា អមដោយលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី និងលោក ជា ធួន នាយកផ្នែកអប់រំ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជាបានបំពេញបេសកកម្មទស្សនកិច្ចសិក្សាស្តីពី “ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម” នៅវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី-Institute of Singapore Chartered Accountants (ISCA) នៅប្រទេសសិង្ហបុរី ដោយមានការដឹកនាំនិងចូលរួមពី លោក ជេន ផាត និងលោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង មន្ត្រីជំនាញ របស់ ន. គ. ស. ចំនួន ១៤រូបផងដែរ។
គោលបំណងនៃទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំដើម្បី៖
១.សិក្សាស្វែងយល់បន្ថែមលើការងារអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម
២.ការប្រមូលធាតុចូលបន្ថែមទៀតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា
៣.ព្រមទាំងប្រើប្រាស់ក្នុងការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យគណនេយ្យនិងសវនកម្មរយៈពេលវែងផងដែរ។