ទស្សនកិច្ចរបស់ CPA Australia ប្រចាំវៀតណាមខាងជើងនៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី ឱ្យកាន់តែមានភាពរឹងមាំ
សីហា 29, 2024
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា គ.ស. ២០២៤ លោកស្រី Hien Nguyen ប្រធានតំបន់ CPA Australia ប្រចាំវៀតណាមខាងជើង លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំងមន្ត្រីជំនាញ ក្រុមការងាររបស់ CPA Australia North Vietnam និង ន.គ.ស. បានបំពេញទស្សនកិច្ចនៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបីឱ្យកាន់តែមានភាពរឹងមាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងក្រុមការងារនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។