ចូលរួម​កិច្ចប្រជុំ​លើក​ទី​១​០​ ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​

កក្កដា 11, 2024

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៦​ ​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​វេលា​ម៉ោង​ ​១​០​និង​០​០​នាទី​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១​០​ ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​កិច្ចប្រជុំ​ធ្វើឡើង​ដើម្បី​ពិនិត្យ​ ​និង​វាយ​តម្លៃ​បុគ្គល​ស្នើសុំ​ចុះឈ្មោះ​ជា​គណនេយ្យករ​ជំនាញ​អា​ស៊ាន​ ​រាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ ​និង​របាយការណ៍​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គណនេយ្យករ​ជំនាញ​អា​ស៊ាន​លើក​ទី​២​៤​ផង​ដែរ​។​ ​កិច្ចប្រជុំ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។