កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

តុលា 3, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៤​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ឈាង​ ​ម៉េង​ហៀ​ក​ ​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ ​និង​លោក​ ​លោកស្រី​ ​ព្រឹទ្ធបុរស​រង​ ​លោកគ្រូ​អ្នក​គ្រូ​នៃ​មហាវិទ្យាល័យ​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​និង​គ្រប់គ្រង​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​៖​
​១​. ​ធ្វើ​បទ​បង្ហាញ​ជូន​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​(​AT​Q)
​២​. ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​លើ​ការ​ទទួលយក​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​១​និង​៤​០​នាទី​ព្រឹក​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។