កិច្ចប្រជុំពិភាក្សាជាមួយ កញ្ញា Tanya Musumhi តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC)
នារសៀលថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស. បានបើកកិច្ចប្រជុំជាមួយ កញ្ញា Tanya Musumhi តំណាងសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) និងដោយមានការអញ្ជើញចូលរួមពី លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក អ៊ឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ វ.គ.ស.ក. និងមន្រ្តីជំនាញនៃ ន.គ.ស. ដើម្បីពិភាក្សាទៅលើ៖
១. ការធ្វើបច្ចុប្បន្នភាព និងលក្ខខណ្ឌលម្អិតរបស់ វ.គ.ស.ក. ក្នុងការស្នើសុំជាសមាជិកពេញសិទ្ធរបស់ IFAC និង
២.កិច្ចសហប្រតិបត្តិការរួមគ្នានាពេលខាងមុខ។
កិច្ចប្រជុំពិភាក្សាបានរៀបចំឡើងដោយ វ.គ.ស.ក. នៅបន្ទប់ប្រជុំ និងបានបញ្ចប់នូវវេលាម៉ោង ៥និង១៥នាទីល្ងាច នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។