កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងក្របខណ្ឌកាត់បន្ថយរបាយការណ៍ហិរញ្ញវត្ថុ (Reduced Financial Reporting Framework)”
នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស. ២០២៥ នៅសណ្ឋាគារភ្នំពេញ លោក គង់ ស៊ិនរ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងក្របខណ្ឌកាត់បន្ថយរបាយការណ៍ហិរញ្ញវត្ថុ (Reduced Financial Reporting Framework)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃយ័តករគណនេយ្យនិងសវនកម្ម និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីជំនាញ លោក លោកស្រី អ្នកនាង កញ្ញា និងភាគីពាក់ព័ន្ធមកពីគ្រប់ស្ថាប័ន។ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកវេទិកាពិភាក្សារវាងភាគីពាក់ព័ន្ធ ក្នុងការប្រមូលបាននូវមតិយោបល់ជាធាតុចូលបន្ថែម អនុសាសន៍ និងទទួលយកនូវសំណូមពរផ្សេងៗ ដើម្បីធានាឱ្យសេចក្ដីព្រាងនេះមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងភាពដែលអាចអនុវត្តបាន។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១និង២០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។